អត្ថប្រយោជន៍របស់ម្រុំ

ដើមម្រុំមានអត្ថប្រយោជន៍ជាច្រើនក្នុងការប្រើប្រាស់ជាឳសថសម្រាប់ព្យាបាលជំងឺជាមួយនិងគុណតម្លៃនៃសារជាតិបំប៉នរាង្គកាយកម្រិតខ្ពស់ និងអត្ថប្រយោជន៍ផ្នែកឳសថ។ ផ្នែកផ្សេងៗគ្នារបស់ ដើមម្រុំ រួមបញ្ចូលនូវបណ្ដុំនៃសារជាតិរ៉ែសំខាន់ៗ និង ជាប្រភពនៃ ប្រូតេអ៊ីន វីតាមីន បេតាការ៉ូទីន អាមីណូអាស៊ីត និងសារជាតិហ្វេណុល ជាច្រើនប្រភេទ។ ម្រុំប្រមូលផ្ដុំទៅដោយសារជាតិកម្រជាច្រើន ដូចជា សារជាតិហ្សីទីន គុយសឺទីន បេតាស៊ីតូស្តេរ៉ូល អាស៊ីតកាហ្វីអូហ្គីនីក និង កាំហ្វីរ៉ូល។ 

ម្រុំ អាចមានតួនាទីជាសារធាតុជួយដល់ដំណើរការឈាមរត់នៅក្នុងបេះដូង ថ្នាំព្យាបាលគ្រុន ប្រឆាំងនិងជំងឺស្កន់ ទប់ស្កាត់ការរលាក ទប់ស្កាត់ការក្លាយជាដំបៅ បំបាត់ការឈឺចុកចាប់ បញ្ចុះទឹកនោម ទប់ស្កាត់ការឡើងឈាម កាត់បន្ថយខូលេស្តេរ៉ូល ប្រឆាំងអុកស៊ីតកម្ម បង្ការោគទឹកនោមផ្អែម ការពារថ្លើម ប្រឆាំងបាក់តេរី និង សកម្មភាពទប់ស្កាត់ការកកើតផ្សិត ហើយត្រូវបានយកមកប្រើសម្រាប់ ព្យាបាលជំងឺផ្សេងៗនៅក្នុងប្រព័ន្ធនៃការផ្សំថ្នាំ។

 

ស្លឹកម្រុំ ការប្រើប្រាស់ក្នុងការព្យាបាល និង អត្ថប្រយោជន៍ 

  • ស្លឹកយកមកញីនឹងសៀតផ្កា អាចកាត់បន្ថយអាការៈឈឺក្បាល

  • បញ្ឈប់ការហូរឈាមចេញពីមុខរបួសស្រាលៗ យកស្លឹកស្រស់ៗដាក់ទៅលើកន្លែងជាំ ឬ ហើម នៃមុខរបួស

  • មានផ្ទុកនូវសារជាតិប្រឆាំងនិងបាក់តេរី និង ការរោល នៅពេលលាបនៅលើមុខរបួស កន្លែងសត្វល្អិតខាំ ឬ ទិច

  • សារជាតិផ្សំ អាចត្រូវបានយកមកប្រើដើម្បីប្រឆាំងនិងបាក់តេរី ឬ បញ្ហាផ្សិតលើស្បែក

  • តែចម្រាញ់ចេញពីស្លឹកម្រុំ អាចព្យាបាលដំបៅក្រពះ និង ការរាគរុះ

  • ការទទួលទានផលិតផលអាហារចម្រាញ់ពី ម្រុំ គឺជាប្រការល្អសម្រាប់អ្នកទាំងឡាយណាដែលទទួលទានអាហារមិនបានគ្រប់គ្រាន់ ដោយសារតែវាបានផ្ទុកនូវប្រូតេអ៊ីន និង សារជាតិសសៃកម្រិតខ្ពស់។

  • ស្លឹកព្យាបាលជំងឺគ្រុន ជំងឺរលាកទងសួត ភ្នែក និង ជំងឺត្រចៀក ការហើមសាច់ដុំ និង ភ្នាស់។

  • សារជាតិដែកដែលមាននៅស្លឹក មានកម្រិតខ្ពស់ និង ត្រូវបានគេបង្ហាញនៅក្នុងប្រទេសហ្វីលីពីនថា វាអាចព្យាបាលជំងឺកង្វះឈាមក្រហម

  • ស្លឹកម្រុំស្ងួតត្រូវបានគេយកមកព្យាបាលជំងឺរាគរុះនៅប្រទេសម៉ាឡាវី និង អាហ្រ្វិក

  • ម្សៅដែលចម្រាញ់ចេញពី គ្រាប់ម្រុំ ក៏ត្រូវបានយកមកប្រើប្រាស់សម្រាប់ព្យាបាលជំងឺស្បែកដែលខ្វះជាតិវីតាមីនសេ (ការឆ្លងបាក់តេរីរបស់ស្បែក)

 

 ផ្ការបស់ដើមម្រុំ ការប្រើប្រាស់កក្នុងការព្យាបាល និង អត្ថប្រយោជន៍

  • ទឹកផ្កាម្រុំ បង្កើននូវគុណភាព និង ធ្វើឲ្យទឹកដោះម្ដាយចេញច្រើន នៅពេលបំបៅកូន

  • ទឹកផ្កាម្រុំ មានសារៈប្រយោជន៍ដល់បញ្ហាតម្រងនោម ដោយសារតែវាបានសម្រួលដល់ការបត់ជើងតូច

  • នៅប្រទេសហៃទី អ្នកស្រុកបានយកផ្កាម្រុំមកដាំទឹកផឹក ដោយសារតែវាជាឳសថព្យាបាលជំងឺផ្ដាសាយបានយ៉ាងសក្តិសិទ្ធ

  • ប្រសិនបើគេទទួលទានផ្លែឆៅ ផ្លែនឹងមានតួនាទីបញ្ចុះព្រូន ព្យាបាលថ្លើម បញ្ហាលំពែង និង ការឈឺចាប់សន្លាក់

  • ដោយសារតែវាផ្ទុកនូវប្រតេអ៊ិន និង សារជាតិសសៃកម្រិតខ្ពស់ ដូចនេះវាបានដើរតួនាទីជាផ្នែកមួយដ៏សំខាន់ក្នុងការព្យាបាលជំងឺកង្វះសារជាតិបំប៉ន និង ជំងឺរាគរុះ

  • វាត្រូវបានយកមកប្រើប្រាស់សម្រាប់ប្រឆាំងនិងបាក់តេរី និង ការរលាក ដើម្បីព្យាបាលជំងឺសន្លាក់ឆ្អឹង ការរលាកសន្លាក់ឆ្អឹងនៅបាតជើង ឬ ដៃ រមួលក្រពើ ជំងឺឆ្លងតាមការរួមភេទ និង ជំងឺពងលើស្បែក ។ គ្រាប់ម្រុំត្រូវបានយកទៅដុត វាយបំបែក និងលាយជាមួយប្រេងដូង រួចលាបទៅលើកន្លែងដែលកើតជំងឺ ។ ប្រេងដែលចម្រាញ់ពីគ្រាប់ម្រុំ អាចយកមកប្រើសម្រាប់ព្យាបាលការឈឺចាប់ដូចគ្នានេះផងដែរ។