អំពីក្រុមហ៊ុន

ក្រុមហ៊ុន ម្រុំត្រេឌីង​ ខូអិលធីឌី ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ ដោយលោក SRIRAM KARUNANITHI (វិនិយោគិនជនជាតិអាមេរិកាំង ជាប្រធាន) និងត្រូវបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួង ពាណិជ្ជកម្ម, ក្រសួង​សុខាភិបាល, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, សមាគម កសិកម្ម​សរីរាង្គកម្ពុជា​ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។​ ចម្ការម្រុំរបស់យើងស្ថិត​នៅ​ខេ​ត្ត​បាត់ដំបង និងរាល់ផលិតផលម្រុំត្រេឌីងទាំងអស់ជាផលិតផល​សរីរាង្គដែល​ប្រើប្រាស់តែជីធម្មជាតិ និងកម្ចាត់សត្វលិ្អតតាមបែបធម្មជាតិ​ប៉ុណ្ណោះ។

 

ចក្ខុវិស័យរបស់យើង

 

យើងមានគោលបំណងធ្វើឲ្យអតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា និង តំបន់​ជុំ​​វិញស្គាល់អំពីផលិតផលរបស់យើង។យើងបានបេ្ដជ្ញាចិត្តក្នុងការលើក​កម្ពស់​នូវ​​ផលិតផលរបស់យើងដើម្បីធ្វើឲ្យពលរដ្ឋខ្មែរគ្រប់រូប​បានដឹង​អំពី​អត្ថ​ប្រយោជ​ន៍​របស់ម្រុំចំពោះសុខភាព និង បញ្ចូលផលិតផល​របស់​យើង​​ទៅ​គ្រប់​លំនៅដ្ឋាន​​ទាំង​​អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

គោលដៅរបស់យើង

 

យើងចង់ឲ្យផលិតផលរបស់យើងត្រូវបានអតិថិជនទទួលស្គាល់ និង ទទួលបានភាគហ៊ុន ចំនួន ៥០%នៅក្នុងទីផ្សារក្នុងប្រទេសកម្ពុជាក្នុង រយៈពេល ៥ឆ្នាំ។ ក្នុងរយៈពេល ២ឆ្នាំយើង នឹងបញ្ចូលផលិតផល​របស់យើងទៅក្នុងទីផ្សារប្រទេសជិតខាង។